ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់គល់ស្ពានព្រែកហូរ ក្នុងក្រុងតាខ្មៅ។តាមរយៈការចុះពិនិត្យដល់ទីតាំងអនុវត្តការងារស្ថាបនាជាក់ស្ដែង ឯកឧត្ដមអភិបាលរងខេត្ត និងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំគ្រប់អង្គភាពពាក់ព័ន្ធត្រូវអនុវត្តគម្រោងឱ្យបានល្អប្រសើរត្រូវយកចិត្តទុកដាក់លើការងារដែលកំពុងអនុវត្តធ្វើយ៉ាងណារក្សាឱ្យបាននូវគុណភាព ប្រសិទ្ធភាព ស្របតាមបទដ្ឋានបច្ចេកទេស និងត្រឹមត្រូវតាមកិច្ចសន្យាគម្រោងដោយធានាបាននូវការប្រើប្រាស់បានយូរអង្វែង។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/300799668_390431633265185_1279776642882899460_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/302583594_390432253265123_8493962427988917456_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/301119232_390432183265130_3491372852598724456_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/304867740_390322273276121_6675293806936692081_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/302922753_390432053265143_8324877796641701104_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/304694389_390431726598509_7950403237024183068_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/301181169_390432539931761_5053140711419327999_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/301152018_390432449931770_1973844310506782717_n-1024x683.jpg)