រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និង អាជីវកម្មផ្លូវភេទ

ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមគង់សោភ័ណ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និង អាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការដឹកនាំប្រតិបត្តិការ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ"។ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និង អាជីវកម្មផ្លូវភេទ ដែលបានដាក់ចេញអនុវត្តនាពេលនេះ ក្នុងគោលបំណង ដើម្បីការពារកិត្តិយស កិត្យានុភាព ផលប្រយោជន៍ជាតិ ដោយចាត់វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសលើស្រ្តី និងកុមារឱ្យមានប្រសិទ្ធភាព។ម្យ៉ាងទៀត ដើម្បីប្រមូលផ្តុំកិច្ចសហការគ្រប់សមត្ថកិច្ចពាក់ព័ន្ធក្នុងការ ពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បង្កើតនូវបរិយាកាសសង្គមឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កលក្ខណៈសម្បត្តិសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ៕

អត្ថបទទាក់ទង