ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំគណ:ប្រតិភូខេត្តកណ្ដាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក នៅ សារ៉ន ស្ថិតក្នុងបន្ទាយសុវត្ថិភាពស្វាយរលំ(បន្ទាយX៣) បញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ គណ:ប្រតិភូខេត្តកណ្ដាលបានសំដែង នូវការស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះភរិយា កូនៗ ចៅៗ ជាទីស្រលាញ់គ្រប់ៗរូប ព្រមទាំងជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមក្នុងជួរ បញ្ជាការដ្ឋានអង្គរក្សមួយរូប ដែលតែងតែបានតស៊ូលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងបេសកកម្មបមើ ប្រទេសជាតិ គ្រប់កាលៈទេសៈ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ គណៈប្រតិភូបានលើកហត្ថប្រណម បួងសួងដល់តេជះបារមីនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក នៅ សារ៉ន សូមបានយោនយោគកំណើត និងចាប់បដិសន្ធិទៅកាន់ឋានបរមសុខស្ងប់ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/304072440_389691053339243_7786882753738210132_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/303662887_389690913339257_2789746078305380906_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/303409172_389690726672609_846574616783566389_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/303104493_389690980005917_833758810824805134_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/303225601_389690833339265_6362879101012898144_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/304515429_389690680005947_3740397275316894947_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/09/304811188_389690763339272_6676252353768645901_n.jpg)