រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ពិភាក្សា បែងចែកប្រគល់ភារកិច្ច ការទទួលខុសត្រូវ របស់គណ:អភិបាលខេត្ត និងពិនិត្យ តាមដានជម្រុញ ការដោះស្រាយការងាជាអាទិភាពនានា របស់រដ្ឋបាលខេត្តកណ្តាល

++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា បែងចែកប្រគល់ភារកិច្ច ការទទួលខុសត្រូវ របស់គណ:អភិបាលខេត្ត និងពិនិត្យ តាមដាន ជម្រុញការដោះស្រាយការងាជាអាទិភាពនានា របស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់ អភិបាលរងខេត្តទាំង១០រូប ត្រូវខិតខំអនុវត្តតួនាទី និងភារកិច្ចការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ស្របទៅតាមសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារដែលរដ្ឋបាលខេត្តបានប្រគល់ជូន។ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ការងារដែលសំខាន់បំផុតនោះគឺ ត្រូវបំពេញមុខងារ និងទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានប្រគល់ជូន ត្រូវទទួលខុសត្រូវចំពោះមុខអភិបាលខេត្តលើភារកិច្ចនានាដែលបានប្រគល់ ហើយត្រូវរួមជាមួយ​អភិបាលខេត្ត ទទួលខុសត្រូវអំពីការសម្រេច និងសកម្មភាពក្នុងគណៈអភិបាល។ ជាងនេះទៅទៀត ត្រូវរួមគ្នាដឹកនាំ គ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការពារសន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នៅក្នុង​ខេត្ត​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានដែល​នៅ​មានតម្លៃជាធរមាន​។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើ ដល់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ រួមគ្នាអភិវឌ្ឍន៍ខេត្តឱ្យរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានជាប្រចាំ ដើម្បីដឹងពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋ សំដៅជួយដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ។ សូមបញ្ចាក់ដែរថា យោងតាមរបាយយការណ៍ ស្តីពីវឌ្ឍនភាពការដោះស្រាយករណីដីធ្លីរបស់ក្រុមការងារ ក្នុងរដ្ឋបាលខេត្តដែលបានបញ្ចាក់ក្នុងកិច្ចប្រជុំ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ខែសីហា ឆ្នាំ២០២២នេះ ករណីដីធ្លីដែលប្រគល់ភារកិច្ចជូនក្រុមការងារខេត្ត សរុបចំនួន ១៨៣ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ចំនួន ៦៨ ករណី កំពុងដំណើរការចំនួន ១១០ ករណី និងមិនទាន់ដំណើការ ចំនួន ០៩ ករណី។

អត្ថបទទាក់ទង