រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារអនុវត្តផែនការបង្ក្រាបការជួញដូរមនុស្ស នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំក្រុមការងារអនុវត្តផែនការបង្ក្រាបការជួញដូរមនុស្ស នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ អំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងមានបណ្តាញប្រទាក់ក្រឡា គ្នាយ៉ាងស្អិតរមួត អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវ ដល់សាធារណៈជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធនៃបណ្តាប្រទេសជាមិត្ត បន្តផ្តល់កិច្ចសហការយ៉ាងសកម្ម និងជិតស្និត ដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

អត្ថបទទាក់ទង