ខេត្តកណ្ដាល៖ គិតត្រឹមម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ការងារជួសជុលផ្លូវ នៅចំណុចភ្លើងស្តុបព្រែកហូរ កែងរវាងផ្លូវ២១B (អតីតផ្លូវ ១១៥) និងផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានធ្វើការឈូសឆាយ កាត់កៅស៊ូACចាស់ដែលខូចខាត ទំហំ៧.៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ រួចក្រាលថ្មម៉ិច, កិនបង្ហាប់ រួចផ្លុំសម្អាត និងបន្តបាញ់កៅស៊ូក្រាលទ្រាប់បាត រួចចាក់ក្រាល កៅស៊ូ AC អ៊ុតពីលើ កម្រាស់ ០.៧ ម និងអ៊ុតកៅស៊ូ AC ត្រង់ចំណុចខូចខាតមួយចំនួនទៀត តាមការងារបច្ចេកទេស ដោយសម្រេចការងារបាន ៨០%។ក្រុមការងារបាន និងកំពុងដុតដៃដុតជេីងដេីម្បីធ្វេីការជួសជុលផ្លូវនេះឱ្យបានឆាប់រហ័ស ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/298809888_381721804136168_7922448951731469943_n-2.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/299874015_383011710673844_8948960898884685662_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/299230645_383011647340517_1540523765426390295_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/299985261_383011737340508_5690688190377004749_n.jpg)