រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្រុមការងារភូមិមួយផលិតផលមួយចុះធ្វើការត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មចំនួន៤ទីតាំងដែលបានស្នើសុំចូលជាសមាជិកភូមិមួយផលិតផលមួយ

ខេត្តកណ្ដាល៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្រុមការងារភូមិមួយផលិតផលមួយចុះធ្វើការត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មចំនួន៤ទីតាំងដែលបានស្នើសុំចូលជាសមាជិកភូមិមួយផលិតផលមួយ។-ទីតាំងទី១:សិប្បកម្មផលិតសាច់ប្រហិត (ម៉ែធី MTB) នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។-ទីតាំងទី២:សិប្បកម្មផលិតសាច់ប្រហិតប៉ាតេ (នាគព័ន្ធ 168 ) នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល ។-ទីតាំងទី៣:សិប្បកម្មផលិតនំបញ្ចុកនៅភូមិតាក្លុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។-ទីតាំងទី៤:សិប្បកម្មផលិតឆៃប៉ូវ (៩៩៩ ង៉ិចស៊ីវ ឆៃពៅពិសេស) នៅភូមិព្រែកស្នាយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាល។គោលបំណង៖ដែលក្រុមការងារចុះគឺត្រួតពិនិត្យលើអនាម័យល្អ ទីតាំងបរិស្ថានល្អ លក្ខណៈបច្ចេកទេសតាមស្តង់ដារ។

អត្ថបទទាក់ទង