រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម ប៉េងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីកែសម្រួលគន្លងផ្លូវដែលតភ្ជាប់ជាមួយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភ្ជាប់ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម ប៉េងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីកែសម្រួលគន្លងផ្លូវដែលតភ្ជាប់ជាមួយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភ្ជាប់ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងគោលការណ៍ដោះស្រាយផលប៉ះពាល់ដីធ្លី ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះគឺសំដៅធានា និងគាំទ្រដល់ការអភិវឌ្ឍដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចក្នុងខេត្ត ក្នុងគោលដៅឆ្លើយតបទៅនឹងការវិវត្តរីកចម្រើនរបស់សង្គមជាតិ ប្រកបដោយសមធម៌ និងបរិយាប័ន្ន ដោយស្របតាមស្ថានភាពសង្គមកំពុងមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែទំនើប សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញ ចូល ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ៕

អត្ថបទទាក់ទង