ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលខេត្តកណ្ដាល ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលរងក្រុងតាខ្មៅ លោកអភិបាលស្រុក និងអាជ្ញាធរឃុំ បានប្រជុំដោះស្រាយបញ្ហាទឹកស្អាត រវាងម្ចាស់អាជីវកម្មទឹកស្អាត ជាមួយប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ឯកឧត្តមអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដែលបានសហការ និងចូលរួមដោះស្រាយបញ្ហាដែលជាការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងទទួលយកនូវយន្តការដោះស្រាយរបស់រដ្ឋបាលខេត្ត ដើម្បីអោយមានទឹកចូលដល់តាមខ្នងផ្ទះដើម្បីប្រើប្រាស់អោយទាន់ពេលវេលា៕
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/296896842_371545781820437_6339165708699988669_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/296733474_371943311780684_3218319692897768219_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/296708118_371943365114012_8597532981841228108_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/297368165_371944435113905_7520738413127558551_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/297246975_371943608447321_7739419973993100246_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/297138325_371943471780668_4917763152090350926_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/296767354_371944025113946_3556919528464357799_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/296522291_371943891780626_2754643688388081225_n.jpg)