រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋ ទាំង ៧៣គ្រួសារ ដែលកំពុងជួបការលំបាកក្នុងការប្រើប្រាស់ទឹកស្អាត ស្ថិតនៅឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាង និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ត្រូវបានដោះសា្រយបញ្ចប់រួចរាល់ និងមានការសប្បាយរីករាយសាទរចំពោះការដោះស្រាយរបស់រដ្ឋបាលខេត្តកណ្តាល

++++++++++++++++++++ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ដឹកនាំគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុងតាខ្មៅ លោកអភិបាលស្រុកស្អាង និងអាជ្ញាធរឃុំ បានប្រជុំដោះស្រាយករណីបាតុភាពបញ្ហាទឹកស្អាត រវាងម្ចាស់អាជីវកម្មទឹកស្អាត ជាមួយប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាុង ខេត្តកណ្តាល។ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដែលបានសហការ និងចូលរួមដោះស្រាយបញ្ហាដែលជាការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងទទួលយកនូវយន្តការដោះស្រាយរបស់រដ្ឋបាលខេត្ត នាពេលនេះ៕

អត្ថបទទាក់ទង