រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំដោះស្រាយ សម្របសម្រួលភាគីពាក់ព័ន្ធ ដើម្បីជម្រុញការងារសាងសង់ផ្លូវបេតុងប្រវែង ៣,២៤៩ ម៉ែត្រ ទទឹង៨ម៉ែត្រ

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំដោះស្រាយ សម្របសម្រួលភាគីពាក់ព័ន្ធ ដើម្បីជម្រុញការងារសាងសង់ផ្លូវបេតុងប្រវែង ៣,២៤៩ ម៉ែត្រ ទទឹង៨ម៉ែត្រ និងដាក់លូសងខាង១ម៉ែត្រ ស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម។ ជាដំណោះស្រាយ អង្គប្រជុំបានស្នើដល់ភាគីពាក់ព័ន្ធអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេសអនុវត្តតាមប័ណ្ណកម្មសិទ្ធ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ផ្លូវបេតុងនេះអាចអនុវត្តបាន ដើម្បីជាប្រយោជន៍ក្នុងការធ្វើដំណើររបស់សាធារណជន ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល៕

អត្ថបទទាក់ទង