រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំការងារត្រួតពិនិត្យត្រៀមរៀបចំពិធីសម្ពោធអគារសិក្សា បឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងសាលារៀនខ្មែរចិន ចេង ម៉េង ដែលគ្រោងរៀបចំប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខ្មែរចិន ចេង ម៉េង។ កិច្ចប្រជុំនេះដែរមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កងកម្លាំង និងតំណាងសមាគមខ្មែរ-ចិន ក្នុងការត្រួតពិនិត្យ ចាត់ចែងទីកន្លែងពិធី និងការងារសន្ដិសុខសណ្ដាប់ធ្នាប់ ការងារសុខាភិបាល អនាម័យបរិស្ថាន និងការងារពាក់ព័ន្ធផ្សេងៗ ។ ក្នុងកិច្ចប្រជុំ បានពិនិត្យទីកន្លែងដែលត្រូវរៀបចំពិធី ដោយបានណែនាំរៀបចំកែលម្អបរិស្ថាន ទីតាំងពិធី អាគារត្រូវសម្ភោធ បរិស្ថាននៅសាលារៀនបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងសារៀនខ្មែរចិន ចេង ម៉េង។ បានធ្វើការពិនិត្យលើផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់បានរៀបចំ និងបានណែនាំឲ្យមានទំនាក់ទំនងកិច្ចសហការជាមួយ រដ្ឋបាលស្រុកខណ្ឌនៃខេត្ត រាជធានីជាប់ព្រំប្រទល់ទីតាំងដែលត្រូវកាត់ខ្សែបូ ទីកន្លែងដាំកូនឈើ ការងារសម្របសម្រួលមហាជនប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួម ព្រមទាំងកិច្ចការងារផ្សេងៗមួយចំនួនទៀត សំដៅត្រៀមលក្ខណៈ ឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំជារាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/293567243_362286732746342_7086737772556323140_n-1-1024x711.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/293753349_362409716067377_5167400713111242490_n-1024x706.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/294916970_362409032734112_5199787345506889069_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/294677053_362409146067434_8243382532419542768_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/294535369_362409196067429_2425730091624970754_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/295305980_362409239400758_5294818669124959289_n.jpg)