រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល តំណាងរដ្ឋបាលខេត្តកណ្ដាល បានចូលរួមពិធីមិទ្ទិញអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល តំណាងរដ្ឋបាលខេត្តកណ្ដាល បានចូលរួមពិធីមិទ្ទិញអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ ខែមិថុនា ឆ្នាំ២០២២ និងពិធីដុតបំផ្លាញគ្រឿងញៀន នៅសាលប្រជុំសាលាខេត្តតាកែវ ក្រោមអធិបតីភាព លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ។ សូមបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោល សរុបទាំង៣ខេត្ត រួមមានខេត្តតាកែវ កណ្តាល និងកែប ដែលមាន គ្រឿងញៀន MDMA (ថ្នាំគ្រវី) និងល្បាយសារធាតុគីមីផ្សំ សរុបទម្ងន់ ៩៧,៩៨៣.៨២ក្រាម (ជាង៩៧គីឡូក្រាម) មេតំហ្វេតាមីន (ICE) សរុបទម្ងន់ ១,៨៤៧.២៨ក្រាម (ជិត២គីឡូក្រាម) កញ្ឆាក្រៀម ៥,៥០គីឡូក្រាម គ្រឿងញៀន ត្រូវបានបង្ក្រាប និងរឹបអូសដោយអជ្ញាធរមានសមត្ថកិច្ចខេត្តកណ្តាលមាន៖ គ្រឿងញៀន MDMA (ថ្នាំគ្រវី) និងល្បាយសារធាតុគីមីផ្សំ សរុបទម្ងន់ ៩៧,៩៨៣.៨២ក្រាម (ជាង៩៧គីឡូក្រាម) មេតំហ្វេតាមីន (ICE) សរុបទម្ងន់ ១,៦៥៧.៩៨ក្រាម (ជាង១គីឡូ៦ខាំ) ក្នុងសំណុំរឿងសរុប ៣៤៣ករណី។

អត្ថបទទាក់ទង