រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមក្នុងទិវាប្រជាជន ពិភពលោក ១១ កក្កដា លើកទី៣៣ ក្រោមប្រធានបទ” ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមក្នុងទិវាប្រជាជន ពិភពលោក ១១ កក្កដា លើកទី៣៣ ក្រោមប្រធានបទ" ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់÷ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិនិងជម្រើសសម្រាប់ទាំងអស់គ្នា" តាមប្រព័ន្ធអនឡាញ(Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ នៃក្រសួងផែនការ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង