រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជួបសំណេះសំណាលលោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជួបសំណេះសំណាល និងទទួលថវិកា ចំនួន៥០០០ដុល្លាសហរដ្ឋអាមេរិច ពីលោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ដើម្បីចូលរួមទ្រទ្រង់សកម្មភាពមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ពិសេសអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ "ដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងភាពធន់សហគមន៍" ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនពោះលោកឧកញ៉ា និងលោកជំទាវ ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមនៅការងារមនុស្សធម៌ ហើយឯកឧត្តម សន្យាថានឹងយកថវិកាទាំងអស់នេះទៅជួយដល់ជនរងគ្រោះ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងនៅក្នុងខេត្តកណ្ដាល៕

អត្ថបទទាក់ទង