រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំកៀងគរមូលនិធិដើម្បីអបអរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងភាពធន់សហគមន៍”

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគៀងគរមូលនិធិដើម្បីអបអរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ "ដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងភាពធន់សហគមន៍"។ ដែលកិច្ចប្រជុំនេះរូបធ្វើនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានស្នើដល់អនុសាខាទាំងអស់ និងមន្ត្រីប្រតិបត្តិសាខា ត្រូវខិតខំគៀងគរសប្បុរសជន ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាត់សុវត្ថិក្រហមកម្ពុជា ដែលជានិច្ចកាលកាកបាទក្រហមកម្ពុជាខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពី ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ បន្ទាប់ពីកិច្ចប្រជុំរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជួបសំណេះសំណាល និងទទួលថវិកាពីអនុសាខាចំនួន៤ដែលបាននាំយកថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសអបអរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ "ដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងភាពធន់សហគមន៍"។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អនុសាខា ដែលបានបរិច្ចាគនូវថវិកា ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។ ឯកឧត្តម បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ហើយឯកឧត្តម បានសន្យាថា ថវិកាទាំងអស់នេះ ជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងជួបនូវគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ថវិកាដែលស្រុកទាំង៤ បានផ្ដល់ជូនសរុបចំនួន ១៣៥០០ដុល្លាសហរដ្ឋអាមេរិក និង១៦លានរៀល ក្នុងនោះរួមមាន៖-អនុសាខាស្រុកល្វាឯម ថវិកា ៥០០០ដុល្លាសហរដ្ឋអាមេរិក-អនុសាខាស្រុកលើកដែក ថវិកា ៣៥០០ដុល្លាសហរដ្ឋអាមេរិក-អនុសាខាស្រុកពញាឮ ថវិកា ៥០០០ដុល្លាសហរដ្ឋអាមេរិក-អនុសាខាស្រុកកោះធំ ថវិកា ១៦លានរៀល។

អត្ថបទទាក់ទង