រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំព្រែកជ្រៃ អាណត្តិទី៥ នៃស្រុកកោះធំ ខេត្តកណ្តាល

++++++++ ខេត្តកណ្ដាល ៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំព្រែកជ្រៃ អាណត្តិទី៥ នៃស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២២តាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការទទួលស្គាល់សមាសភាព ប្រធានក្រុមប្រឹក្សាឃុំមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រែកជ្រៃ ដែលទើបជាប់ឆ្នោតនាពេលថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការក្នុងឃុំ និងប្រជាពលរដ្ឋប្រមាណ៦០នាក់ ។ លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានបង្ហាញឱ្យដឹងជាផ្លូវការថា តាមរយៈការបោះឆ្នោតអាណត្តិទី៥នេះ សមាជិកក្រុមប្រឹក្សាឃុំមាន១១រូប ដែលត្រូវជាប់ឆ្នោតក្នុងនោះ៣រូប ត្រូវបានតែងតាំងលោក ចាប ស៊ុយ ជាមេឃុំ ឃុំព្រែកជ្រៃ ទី២លោក តេង សុភាព ជាជំទប់ទី១ លោក ស្រ៊ី រិន ជាជំទប់ទី២ និង៨រូបទៀតជាសមាជិកក្រុមប្រឹក្សាឃុំព្រែកជ្រៃ ។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា ការចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៥នេះ ក៏មានរបាយការណ៍បង្ហាញនូវស្នាដៃដែលក្រុមប្រឹក្សាឃុំអាណត្តិទី៤សម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងកមផងដែរ ។ ដោយសារស្នាដៃអភិវឌ្ឍក្នុងអាណត្តិទី៤នេះហើយ ទើបនៅអាណត្តិទី៥នេះ ឃុំ បានទទួលនូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាពលរដ្ឋ ក្រោមឱវាទ ដ៏ច្រើនលើសលុប ។

ឯកឧត្ដម ក៏បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សា ឃុំព្រែកជ្រៃ អាណត្តិទី៥ និង លោក លោកស្រី ជាមេឃុំ ជំទប់ ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំ : ឃុំព្រែកជ្រៃ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្ដមបន្តថា ក្នុងនាមជាសមាជិក ក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជា លោក លោកស្រី អស់លោក មានសមាសភាពមកពី គណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោល ការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុង ឃុំព្រែកជ្រៃ ទាំងមូល។ ហេតុនេះ នៅក្នុង អាណត្តិការងារ០៥ឆ្នាំនេះ លោក លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបំពេញតួ នាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយ ស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។សូមបញ្ជាក់ថា៖សមាភាពប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំព្រែកជ្រៃ ស្រុកកោះធំ មានចំនួន០២រូប មកពីគណបក្សប្រភ្លើងទៀន។

អត្ថបទទាក់ទង