ខេត្តកណ្ដាល ៖ ឯកឧត្ដម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំគគីរ អាណត្តិទី៥ នៃស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២២តាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការទទួលស្គាល់សមាសភាព ប្រធានក្រុមប្រឹក្សាឃុំមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រែកទន្លាប់ ដែលទើបជាប់ឆ្នោតនាពេលថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការក្នុងឃុំ និងប្រជាពលរដ្ឋប្រមាណ១០០នាក់ ។ លោក ស្រេង លឹមហួ នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានបង្ហាញឱ្យដឹងជាផ្លូវការថា តាមរយៈការបោះឆ្នោតអាណត្តិទី៥នេះ សមាជិកក្រុមប្រឹក្សាឃុំមាន០៩រូប ដែលត្រូវជាប់ឆ្នោតក្នុងនោះ៣រូប ត្រូវបានតែងតាំងលោក ងី សារី ជាមេឃុំព្រែកទន្លាប់ ទី២លោក ខាំ សារ៉េត ជាជំទប់ទី១ លោក លាង ដួង ជាជំទប់ទី២ និង៦រូបទៀតជាសមាជិកក្រុមប្រឹក្សាឃុំព្រែកទន្លាប់ ។ ឯកឧត្ដម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា ការចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៥នេះ ក៏មានរបាយការណ៍បង្ហាញនូវស្នាដៃដែលក្រុមប្រឹក្សាឃុំអាណត្តិទី៤សម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងកមផងដែរ ។ ដោយសារស្នាដៃអភិវឌ្ឍក្នុងអាណត្តិទី៤នេះហើយ ទើបនៅអាណត្តិទី៥នេះ ឃុំ បានទទួលនូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាពលរដ្ឋ ក្រោមឱវាទ ដ៏ច្រើនលើសលុប ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292329962_350555290586153_2896702489638482405_n-9.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292395604_351190397189309_471375266336030552_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292077213_351190703855945_6822687067914450899_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292297551_351189910522691_6295808290674715881_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292257082_351189863856029_914246621867664989_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292182316_351190293855986_1479666815511339684_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292233501_351190133856002_4086251667306706329_n-1024x683.jpg)