រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំដើម្បីណែនាំកិច្ចការពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំដើម្បីណែនាំកិច្ចការពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានណែនាំដល់ទីចាត់ការធនធានមនុស្សខេត្តត្រូវសហការជាមួយ អភិបាលក្រុង-ស្រុកទាំង១១ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវអនុវត្តតួនាទី និងភារកិច្ច ឲ្យបានសមស្របតាមសេចក្ដីណែនាំ ស្តីពីការរៀបចំការប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ព្រមទាំងណែនាំអំពីការចាប់ផ្ដើមបំពេញការងារបន្ទាប់ពីកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សា ឃុំ សង្កាត់។ក្នុងនោះរដ្ឋបាលឃុំ សង្កាត់ត្រូវរៀបចំកន្លែងប្រារព្ធពិធីអោយបានសមរម្យ និងសមាជិកសមាជិកាត្រូវស្លៀកសំលៀកបំពាក់អោយបានសមរម្យ៕

អត្ថបទទាក់ទង