រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យឆ្លងកំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ឆាស្រោចស្រពព្រះសុគន្ធវារីព្រះគ្រូចៅអធិការវត្ត ជ្រោយ

ខេត្តកណ្ដាល៖រសៀលថ្ងៃទី ២៦ ខែមិថុនឆ្នាំ ២០២ព ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីណ្យឆ្លងកំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ឆាស្រោចស្រពព្រះសុគន្ធវារីព្រះគ្រូចៅអធិការវត្ត ជ្រោយ ស្ថិតនៅក្នុងភូមិពោធិ៍មិត្តភូមិសណ្តាយស្រុកកោះធំ ខេត្តកណ្ដាល។មានប្រសាសន៍សំណេះសំណាលឯកឧត្ដមគង់សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ គណ:កម្មការអាចារ្យ ចៅអធិការវត្ត សប្បុរសជននិងពុទ្ធបរិស័ទ ដែលបានរួមសហការយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបាននូវសមិទ្ធផលក្នុងការក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់លើការអភិវឌ្ឍគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ។

អត្ថបទទាក់ទង