រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទសន្និបាតអប់រំ យុវជន និងកីឡាខេត្តកណ្ដាល++++++++++ខេត្តកណ្ដាល ៖ បន្ទាប់ពីដំណេីរការរយៈពីរថ្ងៃនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២សន្និបាតអប់រំយុវជននិងគីឡាខេត្តកណ្តាលបានបញ្ចប់ដោយជោគជយ័ក្រោមអធិបតីភាពឯកឧត្តមយក់ង៉ុយរដ្ឋលេខាធិការក្រសួងអប់រំនិង ឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល ។ ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការ បានកោតសរសើរដោយស្មោះរាល់សមិទ្ធផលការងារដែលលោក លោកស្រីជាមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំជួយអភិវឌ្ឍវិស័យ អប់រំ យុវជន និងកីឡា ក្នុងខេត្តកណ្តាល ជាពិសេសខិតខំបំពេញការងារក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ តាមតួនាទី ភារកិច្ចរៀងៗខ្លួន នៅគ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតទទួលបាននូវលទ្ធផលវិជ្ជមាន ទោះស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ឯកឧត្ដមបន្តថារដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល ដូចនេះទាំងការរៀបចំផែនការហិរញ្ញប្បទាន និងយុទ្ធសាស្ត្រនយោបាយ សុទ្ធតែផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស និងមានឆន្ទៈច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមរៀបចំសង្គមកម្ពុជាមួយពោរពេញដោយធនធានមនុស្សពេញលេញ ឈានទៅអភិវឌ្ឍប្រទេសឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានបញ្ជាក់ថាដើម្បីឱ្យមានការទទួលខុសត្រូវរួមគ្នាលើវិស័យអប់រំ យុវជន និងកីឡាបន្ថែមទៀត យើងបានរៀបចំយន្តការឱ្យមានគ្រប់សមាសភាពពាក់ព័ន្ធ បានចូលរួមតាមរយៈ ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ វិស័យអប់រំថ្នាក់ក្រោមជាតិ (Join Technical Working Group) គណៈកម្មាធិការអប់រំសម្រាប់ទាំងអស់គ្នា គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការបន្សីសកម្មភាពអាទិភាពចូលទៅក្នុងផែនការអភិវឌ្ឍ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការធ្វើសមាហរណកម្មចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ឃុំ សង្កាត់ ក្រុង ស្រុក ជារៀងរាល់ឆ្នាំ ដើម្បីរួមគ្នាពិចារណារកមធ្យោបាយដោះស្រាយ នូវលទ្ធភាពផ្ដល់សេវាអប់រំ នៅតាមសាលារៀនសាធារណៈ និងការអប់រំក្រៅប្រព័ន្ធបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែងថា ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ននិងលើកកម្ពស់ឱកាសក្នុងការសិក្ក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

អត្ថបទទាក់ទង