រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង ប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្ត្រទូទាំងខេត្តកណ្តាល សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ សម្តែងនូវអំណរសាទរ និងសូមគោរពថ្វាយនូវព្រះរាជស័ព្ទសាធុការពរជ័យ បវរសួស្តី សិរិមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ក្នុងឱកាសដ៏មហានក្ខុត្តឫក្សវិសេសវិសាលថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦ យាងចូល៨៧ព្រះវស្សា សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ ។

អត្ថបទទាក់ទង