ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល រួមជាមួយឯកឧត្ដម ដានី ចេតនា អគ្គនាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ម៉ៅ ហាក់ អនុប្រធានគណកម្មាការបឹងទន្លេសាប រួមជាមួយមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធក្នុងខេត្តកណ្ដាល ចុះពិនិត្យ និងសិក្សាស្ថានភាពទឹកហូរច្រះ ដែលធើ្វអោយបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ រហូតដល់ វិហារលោកតា សា ថៃជឺ ដែលមានប្រវែង ២១០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ។ បន្ទាប់ពីពិនិត្យ និងសិក្សាមើលទីតាំងដែលបាក់ស្រុតមាត់ស្ទឹងតាខ្មៅរួម ឯកឧត្ដមអភិបាលរងខេត្ត និងក្រុមការងារ បានបន្តចុះពិនិត្យមើលទីកន្លែងទឹកហូរ ដែលជាចរន្តនៃលំហូរទឹក ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/280421465_312598587715157_2277014986448963225_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/279969977_312742721034077_3606209466666038125_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/279821733_312742271034122_5867825833614395218_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/279781023_312742521034097_4827179308047965419_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/279513431_312742321034117_339790829777099439_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/279557491_312742941034055_4449975594995635502_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/279754413_312742974367385_7749686095614130228_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/280067343_312742814367401_3329150807926380093_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/280307885_312742477700768_4500495351972296768_n-1024x683.jpg)