រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រគេនចង្ហាន់បេក្ខសមណសិស្សប្រឡងធម្មវិន័យថ្នាក់ត្រី ទោ ឯក ចំនួន ៧៣៣អង្គ និងព្រះសង្ឃវត្តសិត្បូ២០០អង្គ នៅវត្តសិត្បូ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយសង្កាត់សិត្បូ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានចូលរួមក្នុងពិធីប្រគេនចង្ហាន់បេក្ខសមណសិស្សប្រឡងធម្មវិន័យថ្នាក់ត្រី ទោ ឯក ចំនួន ៧៣៣អង្គ និងព្រះសង្ឃវត្តសិត្បូ២០០អង្គ ដែលរៀបចំឡើងនៅវត្តសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ក្រោមអធិបតីព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថា្នក់ទោ ព្រះបាឡាត់វទីវង្សា ព្រះបាឡាត់គណខេត្តកណ្តាល ព្រះគ្រូធម្មចរិយា ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះគ្រូចៅអធិការវត្តវេឡុការាម ហៅ វត្តព្រែកឫស្សី។មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តបានកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុក-ក្រុង ជាពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានខិតខំប្រឹងប្រែង ចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្ស ធនធានព្រះសង្ឃ សំដៅពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ។ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំនេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង គោរពវិន័យក្នុងពេលប្រឡង និងត្រូវខិតខំបំពេញគ្រប់សំណួរដែលមានក្នុងវិញ្ញាសានីមួយៗគ្រប់ជ្រុងជ្រោយផងដែរ។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ដំណើរការប្រឡងនេះ ជាដំណាក់កាលមួយដ៏សំខាន់ ដែលមានរយៈពេលពេញមួយថ្ងៃប៉ុណ្ណោះ សម្រាប់បេក្ខសមណសិស្ស-បេក្ខជន គ្រប់ព្រះអង្គ-គ្រប់រូប ដែលបានខំសិក្សារៀនសូត្រនាពេលកន្លងមក ដើម្បីធ្វើការរវាស់ស្ទង់ និងបង្ហាញអំពីសមត្ថភាព ចំណេះដឹងក្នុងការប្រឡងនេះ ប្រកបដោយគុណភាពខ្ពស់ដែលកើតចេញអំពីឆន្ទៈ និងការព្យាយាមសង្វាតរៀនសូត្ររបស់ព្រះតេជគុណ ប្អូនៗ ក្មួយៗ គ្រប់ព្រះអង្គ/គ្រប់រូប។

អត្ថបទទាក់ទង