រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សង្គ្រាន្តខេត្តកណ្តាល សូមស្វាគមន៍ !

ដើម្បី អបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំ ខាលចត្វាស័ក ព. ស ២៥៦៦ រដ្ឋបាល ខេត្តកណ្ដាល នៅថ្ងៃទី១៦មេសានេះ បានរៀបចំ អោយមាន កីឡា ទាញព្រ័ត្រ ដែលប្រារព្វធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ។ ក្រុមកីឡាករ ក្រុមការិនី ចូលរួមប្រកួតចែកចេញ៖ ផ្នែកបុរស មាន៣ក្រុម,ផ្នែកនារីចំនួន៣ក្រុម។ ចំពោះលទ្ធផល នៃការប្រកួត ជយ័លាភីទទួលបាន រួមមាន៖ #ផ្នែកបុរស៖ - លេខ១ បានទៅលើ សមាគមកីឡាខេត្ត - លេខ២ បានទៅលើ វិទ្យាលយ័ហ៊ុនសែនតាខ្មៅ - លេខ៣ បានទៅលើ យុវជនខេត្ត # ផ្នែកនារី៖ --លេខ១ ក្លឹបរួមចិត្តតែមួយ --លេខ២ សមាគមក្លឹបកីឡាខេត្ត-- លេខ ៣ វិទ្យាលយ័ ហ៊ុនសែនតាខ្មៅ។ គួរបញ្ជាក់ថា៖ កីឡាទាញព្រ័ត្រ គឺជាកីឡាមួយប្រភេទនិងជាល្បែង លេង កម្សាន្ដ សប្បាយ របស់ យុវជន ខ្មែរ ទាំង បុរស ទាំង ស្ដ្រី កំលោះ ក្រមុំ តាំងពី បុរាណកាល ។ ល្បែង នេះ គេ លេង ដោយ ប្រើ កម្លាំង កាយ យក ចាញ់ ឈ្នះ គ្នា ហើយ គេ លេង តែ ក្នុង រដូវ ចូល ឆ្នាំ ខ្មែរ គឺ ខែចេត្រ ពិសាខ ប៉ុណ្ណោះ។ គ្រឿង ប្រដាប់ សម្រាប់ លេង គេ យក ខ្សែព្រ័ត្រ ធ្វើ ពី ស្បែក គោ ស្បែក ក្របី ធ្វើ ព្រ័ត្រ ដែល បច្ចុប្បន្ន គេ យក ខ្សែពួ រ សម្រាប់ ជាទាញព្រ័ត្រ ។ ល្បែង កីឡា ទាញព្រ័ត្រ បាន ចុះ ក្នុង បញ្ជី បេតិក ភណ្ឌ អ រូបិយ នៃ មនុស្សជាតិ កាលពី ថ្ងៃ ទី ២ ខែធ្នូ ឆ្នាំ ២០១៥ ។ ប្រធាន សហព័ន្ធ កីឡា ទាញព្រ័ត្រ កម្ពុជា អះអាង ថា៖ កីឡា នេះ បានក កើតឡើង តាំងពី សម័យ បុរាណ មក ម៉្លេះ ៕

អត្ថបទទាក់ទង