នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី« ការគ្រប់គ្រងនិងថែរក្សាបណ្ណសារ » ក្រោមអធិបតីភាព លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ណសារ សិក្ខាសាលានេះមានរយៈពេល ១ថ្ងៃ ធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូ ឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលខេត្ត និងមន្ត្រី ចំនួន៥ខេត្ត រួមមាន ខេត្តកំពង់ចាម ,ខេត្តត្បូងឃ្មុំ , ខេត្តកណ្ដាល , ខេត្តព្រៃវែង និងខេត្តស្វាយរៀងផងដែរ។




