ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើសេចក្តីព្រាងផែនការសកម្មភាពនិងថវិកា (ផ.ស.ថ)ឆ្នាំ ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ (គ.ដ.វ.វ) ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកទាំង១៣ ទីចាត់ការចំណុះសាលាខេត្ត និងមន្រ្តីជំនាញពាក់ពន្ធ័ផងដែរ។សូមបញ្ជាក់ជូនថាក្នុងកិច្ចប្រជុំនេះដែរ ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់គណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ដ.វ.វ) របស់ខ្លួន ដើម្បីឱ្យស្របទៅនឹងខ្លឹមសារ ព្រមទាំង គោលការណ៍ណែនាំនៃសូចនាករនីមួយៗ ដែលដាក់ចេញដោយលេខាធិការដ្ឋាន គ.ជ.អ.ប ដែលក្រុមការងារថ្នាក់ខេត្ត មានទីចាត់ការហិរញ្ញវត្ថុ នឹងធ្វើការសម្របសម្រួលឱ្យកាន់តែច្បាស់បន្ថែមទៀត មុននិងដាក់ផ្ញើជូនទៅ គ.ជ.អ.ប។







