រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យគម្រោងខេត្ត

ខេត្តកណ្ដាល៖ សមាជិកគណៈកម្មការរៀបចំគម្រោងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវយកចិត្តទុកដាក់ និងខិតខំអនុវត្តឲ្យបានត្រឹមត្រូវ តាមសៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត និងសេចក្ដីណែនាំលេខ០២៣ សណន ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ស្ដីពី ការពង្រឹងការអនុវត្តនីតិវិធីនៃការរៀបចំ និងការអនុវត្ត គម្រោងរាជធានី ខេត្ត សំដៅធ្វើឲ្យគម្រោងដែលបានស្នើឡើងទទួលបានលទ្ធផលល្អ មានគុណភាពខ្ពស់ ប្រសិទ្ធភាព និងជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ក្នុងកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យគម្រោងខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល។

ក្នុងកិច្ចនេះ ឯកឧត្តមអភិបាល បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និង វឌ្ឍនភាពនៃការអនុវត្តគម្រោងនានារបស់ខេត្ត ដែលជាតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងបានពិនិត្យ ពិភាក្សាស្វែងរកបញ្ហាប្រឈមផ្សេងៗ យកមករួមគ្នាដោះស្រាយអោយបានទាន់ពេលវេលា និងដើម្បីកំណត់គម្រោងថ្មីបន្តទៀតផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ត្រីជំនាញ បានបង្ហាញថា គម្រោងឆ្នាំ២០២០ មានសរុបចំនួន ៦១គម្រោង ដែលជាលទ្ធផលអនុវត្ត គម្រោងបញ្ចប់១០០% មាន ៥៦គម្រោង គម្រោងកំពុងអនុវត្តមាន ៦គម្រោង និងគម្រោងមិនទាន់អនុវត្តមានចំនួន ១គម្រោង។ គម្រោងអនុវត្តក្នុងឆ្នាំ២០២១ មានសរុបចំនួន ៣៣គម្រោង ដែលមានគម្រោងបញ្ចប់១០០% ចំនួន ៥គម្រោង គម្រោងកំពុងអនុវត្តមាន ០គម្រោង និងគម្រោងមិនទាន់អនុវត្តមានចំនួន ២៨គម្រោង ។ ដោយឡែកសម្រាប់គម្រោងឆ្នាំ២០២២ខាងមុខនេះ មាន ចំនួន៣៤គម្រោង ។

អត្ថបទទាក់ទង