រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

យេនឌ័រ និងបំណិនជីវិត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋ

+++++++++++++ខេត្តកណ្ដាល៖ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ការកាត់បន្ថយភាពក្រីក្រ និងបង្កើនសេដ្ឋកិច្ចគ្រួសារជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលស្ត្រីមេផ្ទះក៏អាចរកប្រាក់ចំណូលបាន កាត់បន្ថយចំណាយនៅក្នុងគ្រួសារ តាមរយៈការផលិតសាប៊ូ ដែលមានវត្ថុធាតុដើមងាយស្រួលរក និងចំណាយនូវថវិកាក្នុងការផលិតតិច ។ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានលើកឡើងបែបនេះក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីយេនឌ័រ និងបំណិនជីវិត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋ ដោយបានយកវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការផលិតសាប៊ូ ជូនប្រជាពលរដ្ឋរស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ។

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ដកណ្ដាល បន្តថា ស្ត្រីមេផ្ទះដែលអាចបង្កើនចំណូលជូនគ្រួសារបាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកាត់បន្ថយចំណាយនៅក្នុងគ្រួសារ ក៏ដូចជាកាត់បន្ថយនៅភាពក្រីក្រ ព្រមទាំងកាត់បន្ថយអំពើហិង្សានៅក្នុងគ្រួសារផងដែរ។ ទន្ទឹមនឹងនោះវគ្គបណ្ដុះបណ្ដាលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបង្កើននូវសេដ្ឋកិច្ចជាតិផងដែរ។ ជាងនេះទៀតវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់ ចង់អោយប្រជាពលរដ្ឋយល់ដឹងពីតួនាទីភារកិច្ចរបស់ស្ត្រី និងបុរស អោយចេះជួយសម្រាលការងារគ្នាទៅវិញទៅមកនៅក្នុងក្រុមគ្រួសារ រឺក្នុងសង្គម ដោយមិនចាំបាច់ប្រកាន់ការងារបុរស រឺ ស្រ្តី កាត់បន្ថយការចំណាយ ចេះបង្កើនប្រាក់ចំណូល និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។

សូមបញ្ជាក់ផងដែរថា៖ វគ្គបណ្ដុះបណ្ដាលនេះមានគ្រូជំនាញផ្នែកផលិតសាប៊ូ មកបង្ហាត់បង្រៀនពីរបៀបធ្វើផងដែរ៖*វិធីទី១ អំពីទ្រឹស្តី បានបង្ហាញនូវធាតុផ្សំដែលត្រូវយកមកធ្វើបានមានដូចជា៖ ក្រូចសើច ,ក្រូចឆ្មារ ,សំបកម្នាស់ ឬផ្លែត្រសក់ស្រូវ ចំនួន ៣គីឡូក្រាម ,ស្ករស ១គីឡូក្រាម ,ទឹកស្អាត ១០លីត្រ ,អំបិល ១គីឡូក្រាម និងមេសាប៊ូ ១គីឡូក្រាម។*វិធីទី២ បានបង្ហាញនូវការអនុវត្តន៍ ៖ ដោយដាក់ត្រាំចូលគ្នាទុកយៈពេលចាប់ពីកន្លះខែឡើងទៅ បន្ទាប់មកយកទឹកដែលបានត្រាំចំនួន ៤លីត្រ លាយជាមួយអំបិលចំនួន ១គីឡូក្រាម មេសាប៊ូ ១គីឡូក្រាម កូរៗរួចបន្ថែមទឹកស្អាតចំនួន ៥លីត្រទៀត កូរៗបន្តរហូតរលាយជាសាច់មួយ នោះយើងនឹងទទួលបាននូវសាប៊ូដែលអាចប្រើប្រាស់បាន។

អត្ថបទទាក់ទង