ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា ករណីប្រព័ន្ធគ្រប់គ្រងអំពូលភ្លើងបំភ្លឺផ្លូវសាធារណ: និងការធ្វើបទបង្ហាញ របស់ក្រុមហ៊ុន VP Star Technology Co.Ltd និងការរៀបចំច្រាំងទន្លេ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាព និងការបំពាក់នូវអំពូលភ្លើងសាធារណ: ស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីបង្ខិតសេវាសាធារណ:ទៅគ្រប់ទីកន្លែង ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រែក្លាយឲ្យទៅជាប្រទេសអភិវឌ្ឍនាពេលខាងមុខ៕
- 158
- ដោយ ស៊ិន ចាន់រតនា