+++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ ព្រុំ ច័ន្ទគ្រឹះស្នា បានដឹកនាំក្រុមការងារចម្រុះអធិការកិច្ចហត្ថកម្មបរទេសអន្តោប្រវេសន៍ អញ្ជើញជួបសម្ដែងការគួរសមជាមួយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ក្នុងឱកាសជួបសម្ដែងការគួរសមនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានសរសើរដល់ក្រុមការងារចម្រុះអធិការកិច្ចហត្ថកម្មបរទេស អន្តោប្រវេសន៍ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងកិច្ចការអន្តោប្រវេសន៍ ជាពិសេសការស្នាក់នៅរបស់ជនបរទេស ។ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់ក្រុមការងារចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនូវការគ្រប់គ្រង ការធើ្វអន្តោប្រវេសន៍ ដើម្បីធានាបានការស្នាក់នៅដោយស្របច្បាប់របស់ជនបរទេស ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/288899450_341794111462271_7785104975349131804_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/288802395_341809808127368_1563552711089500300_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/289220339_341809924794023_5716259022431883590_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/287954586_341810081460674_8247447974240624901_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/288815300_341810114794004_6960129181205647682_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/288467766_341810458127303_4175465882179960265_n.jpg)