រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជន សម្រាប់ការងារមនុស្សធម៌ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយពីសប្បុរសជន សម្រាប់ការងារមនុស្សធម៌ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលដែលពិធីទទួលនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាលខេត្ត និងមន្ត្រីសាលាខេត្ត។អំណោយដែលសប្បុរសជនបានផ្តល់ជូនរួមមាន៖ អង្គនាងវិញ ចំនួន ១០តោន, ទឹកត្រី ១០០យួរ, ទឹកស៊ីអីវ១០០យួរ, ត្រីខ១០០យួរ, និងមី១០០កេស ជូនដល់រដ្ឋបាលខេត្ត ក្នុងកិច្ចការមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត របស់លោក KWON CHILWOONG ប្រធានក្រុមហ៊ុន HANEALPM Co.,Ltd និង លោក អ៊ឹង រ៉ាវង្ស តំណាងក្រុមហ៊ុន មាស ប្រូផឺធី ឯ.ក។មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ សប្បុរសជនទាំងអស់ ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

អត្ថបទទាក់ទង