រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការឆ្លើយតប និងដោះស្រាយផលប៉ះពាល់នានាដែលបង្កឡើងដោយ គ្រោះមហន្តរាយទាំងរដូវប្រាំង និងរដូវវស្សា និងត្រៀមបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជម្ងឺឆ្លងគ្រប់ប្រភេទ។ឯកឧត្តមអភិបាលខេត្ត បន្តថា បញ្ហាគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ គឺមិនបានប្រាប់ឲ្យយើងបានដឹងមុនឡើយ ដែលតម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬស្លាប់ដោយខ្វះការយកចិត្តទុកដាក់ និងជួយសង្គ្រោះពីអាជ្ញាធរនៅមូលដ្ឋានឡើយ។ ក្នុងនោះដែររដ្ឋបាលខេត្ត ត្រូវរៀបចំផែនការក្នុងការអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយ សារទឹក ជំនន់ ។ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ មើលការខុសត្រូវពីសុខទុក្ខ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការជន់លិចខ្លាំង ត្រូវ ត្រៀមលក្ខណៈឱ្យបានរួចរាល់ នូវស្បៀងអាហារ ថ្នាំសង្កូវ ឧបករណ៍សម្ភារបរិក្ខារផ្សេងៗ ក្នុងការជួយសង្គ្រោះ ពួកគាត់ ឱ្យបានទាន់ពេលវេលាផងដែរ។ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ផងដែរ គឺត្រូវគោរព អនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានអនាម័យ របស់ក្រសួងសុខាភិបាល ជាពិសេស យ័ន្តដ៏ស័ក្ដិសិទ្ធិ របស់ សម្តេចតេជោ គឺ ៣.កុំ ៣.ការពារ និង ២ចូលរួម ។ បន្តការយកចិត្តទុកដាក់អនុវត្តន៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានវិធានការទាន់ពេលវេលា។ បន្តការកៀរគរ សប្បុរសជន អង្គការ សមាគម និងដៃគូរអភិវឌ្ឍន៍ ឱ្យជួយឧបត្ថម្ភ គាំទ្រជាសម្ភារៈ និងថវិកា ដើម្បីដោះស្រាយជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សប្បុរសជន ក្រៅ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងពង្រឹងតាមដានជំរុញ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព ជុំវិញខេត្ត ដើម្បីអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិផងដែរ។សូមបញ្ជាក់ផងដែរថា គ្រោះមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិ ក្នុងភូមសាស្ត្រខេត្តកណ្ដាល គ្រោះរាំងស្ងួតប៉ះពាល់ចំនួន ៦ស្រុក គ្រោះដោយទឹកជំនន់ បានបង្កឱ្យមានផលប៉ះពាល់ជាច្រើន ដល់ផ្នែកខ្លះនៃភូមិសាស្ត្រខេត្តកណ្តាល ក្នុងនោះរួមមាន ចំនួន០៣ គឺ ៖ ក្រុងតាខ្មៅ ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង (៥៦ ភូមិ និង ១៣ ឃុំ សង្កាត់) ប៉ះពាល់ប្រជាពលរដ្ឋ ៣៣២៥ គ្រួសារ,ប៉ះពាល់ផ្ទះ ៣០៣២ខ្នង ,សាលារៀន ០៥កន្លែង , ផ្សារ ០១ កន្លែង ,មណ្ឌលសុខភាព ០២កន្លែង ,វត្ត ០១កន្លែង ,ផ្លូវជាតិ៥០ម៉ែត្រ ផ្លូវបេតុង ៤៤៣៨ម៉ែត្រ ផ្លូវលំ ១៩ ៣៣៨ម៉ែត្រ ,ដំណាំស្រូវ ៥៦៥ ហិកតា ខូចខាត ២៦៩ ហិកតា និងដំណាំរួមផ្សំ ២៩៥ហិក។ ខ្យល់កន្ត្រាក់ កើតមានចំនួន ២២លើក ក្នុងស្រុកចំនួន៦ ស្មើនឹង ១៣ឃុំ និងរន្ទះបាញ់ចំនួន២លើក។

អត្ថបទទាក់ទង