ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំអន្តរទីចាត់ការ ការងាររដ្ឋបាលខេត្តកណ្ដាល ប្រចាំខែតុលា ។ ក្នុងកិច្ចប្រជុំនេះ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្ត បានជំរុញដល់ទីចាត់ការទាំងអស់ ត្រូវបន្តអនុវត្តការងារស្នូលរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអោយកិច្ចការរដ្ឋបាលខេត្ត ដំណើរការបានយ៉ាងល្អប្រសើរ ។ លោកនាយករដ្ឋបាល ក៏បានក្រើនរំលឹកដល់គ្រប់ទីចាត់ការទាំងត្រូវខិតខំផ្ដលសេវាជូនប្រជាពលរដ្ឋ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព សំដៅអោយសាកសមជាអ្នកផ្ដល់សេវា និងជាអ្នកបំរើដោយស្មោះត្រង់។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/242196100_4281825175279022_173650877189428075_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/247578466_4287379754723564_3624649226394861382_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/246804466_4287379848056888_1455409495563379906_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/246964902_4287380178056855_6030482686615408583_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/247667168_4287379951390211_8330262948635310534_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/247101755_4287380088056864_4099504988889338476_n.jpg)