ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក បញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ពិសេសបញ្ជៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី។
ទីតាំងដែលត្រូវធ្វើការស្ដាយ និងកាយបញ្ចៀសការជន់លិច រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចតំបន់ចាបយំ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានប្រឡាយ៩៤ និងប្រឡាយ៩៦ ជាប្រឡាយសំខាន់ក្នុងការរំដោះ និងជម្លៀសទឹក ដើម្បីបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលជាបេះដូងរបស់ខេត្តកណ្ដាល និងទីតាំងមួយទៀត ស្ថិតនៅខាងលិចភ្នំស្អាង ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាតំបន់សំខាន់ដើម្បីបញ្ចៀសការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលគ្រោងនឹងធ្វើការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/244387130_4226562870805253_6983392358852664411_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245138671_4232092326918974_4010523618076880929_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245183312_4232091366919070_5501534638501636193_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245093002_4232091500252390_3290348288953314875_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245133882_4232091886919018_4443161797663739310_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245113488_4232091963585677_158956501042274187_n.jpg)