រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំសហការីចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញ (Zoom)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំសហការីចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញ (Zoom)៕

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានប្រសាសន៏ថា គណៈកម្មាធិការមានភារកិច្ចដឹកនាំ គាំទ្រ និងសម្របសម្រួលការអនុវត្តការងារកំណែទម្រង់រដ្ឋបាលសាធារណៈ រៀបចំ អនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែទម្រង់ច្បាប់ប្រព័ន្ឋយុត្តិធម៌ និងកំណែរទម្រង់កម្មវិធីដទៃរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ចាក់ថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវលើកសំណើជូនរាជរដ្ឋាភិបាលអនុម័តលើគោលនយោបាយ កម្មវិធី យុទ្ធសាស្រ្ត និងផែនការសកម្មភាពបម្រើអោយកែទម្រង់រដ្ឋបាលសាធារណៈ និងជួយសម្របសម្រួល ផ្តល់ជំនួយបច្ចេកទេសដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរូមអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។

អត្ថបទទាក់ទង