រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារពាក់ព័ន្ធចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈ កម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងាឆ្នាំ២០១៥-២០២៥ សម្រាប់ឆ្នាំ២០១៩ និងផែនការសកម្មភាពឆ្នាំ២០២០-២០២១ តាមប្រព័ន្ធអនឡាញ(Zoom)

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារពាក់ព័ន្ធចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈ កម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងាឆ្នាំ២០១៥-២០២៥ សម្រាប់ឆ្នាំ២០១៩ និងផែនការសកម្មភាពឆ្នាំ២០២០-២០២១ តាមប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរ ក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោ បាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។

វិស័យការងារដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសក្នុងការលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខុដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកប ដោយសមធម៌។ ហេតុនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តគោល នយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ដោយមានភាពប្រទាក់ក្រឡាគ្នាជាមួយ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយនេះ មាន សសរស្តម្ភចំនួន៣ គឺ (១) «ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់» (២) «ការ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស» និង ៣) «ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ»។

ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលសមរម្យជូនប្រជាពលរដ្ឋកម្ពុជា ការបង្កើនតម្លៃ បន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ, ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព និងបរិយាប័ន្ន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងសកលលោក

អត្ថបទទាក់ទង