រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបង្កើតអនុគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩(COVID-19)ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបង្កើតអនុគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩(COVID

-19)ក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាមួយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ឋ និងរដ្ឋបាលក្រុង

-ស្រុក ទាំង១១ តាមប្រព័ន្ឋ(Video Zoom)។ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា អនុគណៈកម្មាការមានភារៈកិច្ច ៖

-រៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីចូលរួមបម្រើអោយការប្រយុទ្ធ ទប់ស្កាត់ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកវីដ ១៩-ប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យ និងព័ត៌មានទាំងឡាយទាកទងនឹងការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ជាអាទិ៍ ទិន្នន័យអ្នកជំងឺកូដ ១៩.

អ្នកធ្វើចត្តាឡីស័ក និងបុគ្គលដែលមានទំនាក់ទំនង ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកវីដ ១៩ ដើម្បីបម្រើឱ្យការរៀបចំផែនការក្នុងការប្រយុទ្ធនឹងជំងឺកវីដ ១៩

-ប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យនិងព័ត៌មានទាំងឡាយទាក់ទងនឹងកិច្ចការចាក់វ៉ាក់សាំងកូវីដ ១៩ ព្រមទាំងការងារពាកព័ន្ធផ្សេងទៀត ដើម្បីបម្រើឱ្យការរៀបចំផែនការវ៉ាកសាំងកង-១៩- សហការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា វិញ្ញាបនបត្រវ៉ាកសាំងឆ្លាត Smart Vaccination Cerificate)

-សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំទិន្នន័យមូលដ្ឋាន ដើម្បីគាំទ្រដល់ការងារប្រយុទ្ធនឹងជំងឺកង ១៩ និងសម្រាប់លគោលបំណង

-សហការរៀបចំប្រព័ន្ធរាយការណ៍តាមបែបបច្ចេកវិទ្យា ដើម្បីទទួលព័ត៌មានប្រជាពលរដ្ឋក្នុងករណីដែលមាន ការសង្ស័យថាមានករណីវិជ្ជមានជំងឺកូវីដ-១៩- សហការរៀបចំប្រព័ន្ធគ្រហគ្រងទិន្នន័យពាក់ព័ន្ធនឹងធនធានមនុស្ស និងធនធានសម្ភារៈ និងបរិក្ខារដើម្បីបម្រើឱ្យការរៀបចំផែនការក្នុងការប្រយុទ្ធ ទប់ស្តាត់ និងគ្រប់គ្រងការឆ្លលរាលដាលនៃជំងឺកូវីដ-១៩-អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ ១៩ #គីម រិទ្ធី #kimrithy

អត្ថបទទាក់ទង