ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន០៥ប្រធានបទ ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធ អនឡាញ (Zoom)។សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះមាន គោលបំណងគឺដើម្បីឱ្យអ្នកអនុវត្តផ្ទាល់កាន់តែយល់ដឹងបានច្បាស់ នូវខ្លឹមសារសំខាន់ៗ និងដំណើរការនៃការអនុវត្តការងារនីមួយៗ លើប្រធានបទចំនួន ០៥ រួមមាន៖
១-ការផ្សព្វផ្សាយប្រកាសលេខ៣៨៤០ប្រ.ក ចុះថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការទទួលលបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់» និងការផ្សព្វផ្សាយ «សៀវភៅណែនាំស្តីពីកិច្ចការពារកុមារនៅឃុំសង្កាត់» ព្រមទាំងការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ «ស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ របស់រដ្ឋបាលឃុំសង្កាត់»។
២-ផ្សព្វផ្សាយលិខិតលេខ០១៤៩ផក.ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ «ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់»។
៣-វគ្គបណ្តុះបណ្តាល«ស្តីពីការបញ្ចូលប្រព័ន្ធទិន្ន័យនៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ» ដោយកន្លងមក គឺទីចាត់ផែនការនិងវិនិយោគខេត្ត ជាអ្នកបញ្ចូលទិន្នន័យជូន តែបច្ចុប្បន្នត្រូវអនុវត្តដោយរដ្ឋបាលសាម៉ី។
៤-វគ្គបណ្តុះបណ្តាល «ស្តីពីកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ» ការងារថ្មី អនុវត្តសាកល្បងចំនួន០៧ រាជធានី ខេត្តគោលដៅ (ភ្នំពេញ កណ្តាល សៀមរាប បាត់ដំបង ព្រះសីហនុ រតនគិរី និងក្រចេះ) ទៅលើរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។៥-វគ្គបណ្តុះបណ្តាល «ស្តីពីការអនុវត្តការងារសេវាសង្គមនៅថ្នាក់ក្រុងស្រុក និងឃុំសង្កាត់»៕
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/224036272_4005246319603577_7008278476585123191_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/218340804_4005246396270236_4334395422013124231_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/219787531_4005246609603548_6463465950751665711_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/215493121_4005246499603559_5625830655060098025_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/219571375_4005246689603540_1323202291736041057_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/07/215632949_4005246776270198_554552257614453051_n.jpg)