ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ ប្រចាំខែ មករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត។កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញ(លើកទី៥៤) អាណត្តិទី៣ ប្រចាំខែធ្នូ របស់គ.ក.ស.ក ខេត្ត ឆ្នាំ២០២៣ ។២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំខែមករា ឆ្នាំ២០២៤។៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា។៤. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤។
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/6-20.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/7-19.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/1-47.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/2-29-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/3-24-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/4-24-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/5-21-1024x682.jpg)