រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពី «ការអប់រំរបស់កុមារនៅបឋមសិក្សា»

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត និងតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមវេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពី «ការអប់រំរបស់កុមារនៅបឋមសិក្សា»។ សម្រាប់គោលបំណងនៃវេទិកា៖ (១)ចែករំលែកបទពិសោធន៍ នៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗ ពាក់ព័ន្ធនិងលទ្ធផលនៃការរៀនសូត្ររបស់កុមារ ជាពិសេស កុមារងាយរងគ្រោះ និងកុមារបាត់បង់ឱកាស។ (២)ស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និងអ្នក ពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមចំពោះគុណភាព នៃការសិក្សារបស់កុមារងាយរងគ្រោះ និងកុមារបាត់បង់ឱកាសសិក្សា។

អត្ថបទទាក់ទង