ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការដាក់ពាក្យចូលរួមជាសមាជិកភូមិ១ផលិតផល១ ឆ្នាំ២០២៣ របស់ខេត្តកណ្ដាល ដោយបានការចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធនាន និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ផងដែរ។ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានស្នើរដល់មន្ទីរពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុង-ស្រុកទាំងអស់ ធ្វើសូចនាកររបស់ខ្លួនឱ្យបានច្បាស់លាស់ និងកំណត់ប្រភេទផលិតផលនីមួយៗ របស់ខ្លួនឱ្យបានច្បាស់លាស់។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/1-59-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/2-44.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/3-39.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/4-39.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/5-33.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/6-32.jpg)