រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និង ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

+++++++++ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្តទាំង៥ នៃកម្រងទី២ គឺមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត បានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលស្តីពី “ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តនិងការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ រៀបចំឡើងនៅកម្រងទី២ សម្រាប់សមាជិក ក្រុមប្រឹក្សាខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប រយៈពេលមួយថ្ងៃកន្លះនេះជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបានចំណេះ ដឹង និងបទពិសោធន៍ថ្មីៗ តាមរយៈការសម្របសម្រួលរបស់ក្រុមគ្រូឧទ្ទេស និងការ ពិភាក្សាគា្នលើការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី ខេត្ត។ ឯកឧត្ដមក៏បានសូមស្នើសុំឯកឧត្តម លោកជំទាវ មេត្តាខិតខំស្វែងយល់បន្ថែមទៀតអំពីច្បាប់ស្ដីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតគតិយុត្តពាក់ព័ន្ធ ដើម្បីបង្កើនចំណេះដឹងឱ្យការអនុវត្តតួនាទីរបស់យើងកាន់តែមានប្រសិទ្ធភាព ។ ឯកឧត្ដមបានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំង ដើម្បីបំពេញមុខងារភាកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្ម ដែលជាតំណាងសាធារណៈ ស្វ័យភាពមូលដ្ឋាន ការពិគ្រោះយោបល់និងការចូលរួម ការឆ្លើយតបនិងគណនេយ្យភាព ការលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលដ្ឋនៅក្នុងមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាពនិង សុចរិតភាព និងវិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាចនានាផងដែរ។

អត្ថបទទាក់ទង