រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយកដា្ឋនសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣នេះ បានអញើញជាអធិបតី ក្នុងកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងអាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធប្រមាណជាង ២០០នាក់។ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា កិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធនាពេលនេះ ត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាព សវនកម្មប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងយោងតាមលិខិតបង្គាប់ការលេខ ០៧២ លបក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។ឯកឧត្តមបានបញ្ជាក់ថា សវនករផ្ទៃក្នុង គឺមានគោលបំណងដើម្បី ធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់អង្គភាពនីមួយៗ ដំណើរដោយមានប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំង ការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ ធនធានរបស់រដ្ឋ។ឯកឧត្ដមបានបន្ថែមថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺជាការងារមួយដែលមានលក្ខណៈជាប្រព័ន្ធដែលសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចំណែកជួយពង្រឹង នូវការងារស្នូលរបស់សវនដ្ឋាននីមួយៗ ក៏ដូចជាអង្គភាព ពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតលើការងារគ្រប់គ្រងបុគ្គលិក ការងារហិរញ្ញវត្ថុសាធារណៈ ការងារគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ។ឯកឧត្ដមបានគួសបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការចុះធ្វើសវនកម្ម នៅរដ្ឋបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅតាមទីចាត់ការ និងអង្គភាពក្រោមចំណុះ បង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល និងថ្នាក់ដឹកនាំតាមទីចាត់ការ និងអង្គភាពនីមួយៗ បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួន ក្នុងកិច្ចការប្រតិបត្តិការពង្រឹងប្រសិទ្ធភាព ការងារ គ្រប់គ្រង ហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលទាមទារឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល និងមន្ត្រីជំនាញ ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមចំណែក ធ្វើការកែលម្អធ្វើយ៉ាងណាឱ្យអង្គភាពជំនាញនីមួយៗ និងប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុងមានដំណើរការ ទៅបានល្អប្រសើរ និងជាអង្គភាពមួយប្រកបដោយគុណភាព ដោយ អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ។

អត្ថបទទាក់ទង