រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងវេទិកាឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅសាលាខេត្តកណ្តាល។វេទិកានេះមានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង១១ តំណាងអង្គការជាដៃគូ គោលបំណងក្នុងវេទិកាគឺផ្តល់ឱកាសដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF) និងអ្នកពាក់ព័ន្ធទាំងអស់បានជួបជុំគ្នាដើម្បីពិភាក្សា និងពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ព្រមទាំងដោះស្រាយនូវបញ្ហានានា ដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តគណនេយ្យភាពសង្គមរួមមាន៖ ១. ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃការអនុវត្តការងារគណនេយ្យភាពសង្គម តាមរយៈយន្តការបណ្ដាញអ្នក សម្របសម្រួលគណនេយ្យភាពសហគមន៍ និងផ្នែកផ្គត់ផ្គង់ នៅថ្នាក់ក្រោមជាតិ២. ផ្ដល់ឱកាសដល់អ្នកចូលរួម បានដកស្រង់បទពិសោធន៍រៀនសូត្រ និងផ្លាស់ប្តូរចំណេះដឹង ពីការអនុវត្ត សកម្មភាពការងារ គណនេយ្យភាពសង្គម៣. រៀបចំរចនាសម្ព័ន្ធ និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាព សហគមន៍ សម្រាប់និរន្តភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ឆ្នាំ២០២៣ និង ឆ្នាំបន្តបន្ទាប់៤. បញ្ហាប្រឈម និងឧបស័គ្គនានា ត្រូវបានដោះស្រាយ និងមានការគាំទ្រ ពីសំណាក់អ្នកពាក់ព័ន្ធនានា ដើម្បីសម្រួលដល់ការអនុវត្តមុខងារ តួនាទី ភារកិច្ច ផ្នកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ក្នុងកិច្ចដំណើរការន ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម៥. បង្កើនភាពស្និទ្ធស្នាល កិច្ចសហការ ភាពជាដៃគូ និងការទំនាក់ទំនងយ៉ាងល្អ រវាងអ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍ និងតួអង្គពាក់ព័ន្ធនានា៕

អត្ថបទទាក់ទង