ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំការវាយតម្លៃពីស្ថានភាពនៃការអនុវត្តការងារអត្រានុកូលដ្ឋាន នៅរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ បង្ហាញអំពីបញ្ហាប្រឈម អសកម្ម និងចំណុចខ្វះខាតមួយចំនួនដែលបានកើតមានឡើងនៅរដ្ឋបាលស្រុក ឃុំ និងបំពេញបន្ថែមនូវកត្តារាំងស្ទះនានា ដែលកើតមានឡើងនៅតាមរដ្ឋបាលថ្នាក់នីមួយៗ ក្រោមអធិបតីភាពឯកឧត្តម ផុន លីវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្ដាល។