រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន នៅតាមបណ្តាឃុំ សង្កាត់ និងក្រុង ស្រុក

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ផុន លីវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន នៅតាមបណ្តាឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្តកណ្តាល។គោលបំណងក្នុងកិច្ចប្រជុំគឺពិនិត្យលើលទ្ធផល នៃការអនុវត្តការងារកន្លងមក និងស្វែងរកកត្តារារាំងនានា ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមដែលកើតមានឡើងនៅថ្នាក់មូលដ្ឋាននីមួយៗ និងស្វែងរកចំនុចខ្លាំង និងចំនុចខ្វះខាត ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅថ្នាក់ស្រុកនីមួយៗ៕

អត្ថបទទាក់ទង