+++++++++ ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោក នឹម នីរ៉ាដេត នាយកទីចាក់ការផែនការវិនិយោគខេត្ត បានចូលរួម បើកវគ្គបណ្ធុះបណ្ដាលស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដល់គ្រូបង្គោលថ្នាក់ក្រុង ស្រុក ដោយមានចូលរួមពី រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកណ្ដាល ។ លោក នឹម នីរ៉ាដេត នាយកទីចាក់ការផែនការវិនិយោគខេត្ត បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួម ពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានរបស់ខ្លួន តាមរយៈការលើកកម្ពស់ការផ្តល់សេរីភាព ដើម្បីភាពងាយទទួលបានព័ត៌មាននានា និងចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកនាយកទីចាក់ការផែនការវិនិយោគខេត្ត បានស្នើដល់គ្រូបង្គោលត្រូវចេះរៀបចំផែនការសកម្មភាព និងចាត់ចែងឱ្យអនុវត្តតាមតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងការរៀបចំផែនការប្រកបដោយប្រសិទ្ធភាព និងចំគោលដៅគឺត្រូវផ្អែកតាមតម្រូវការអាទិភាពនៅមូលដ្ឋានរបស់ខ្លួន ការប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងចាត់ចែងការតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវស្របតាមគណនេយ្យភាពសង្គម។ លោកបន្តថា គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្ដល់ឱកាសដល់ប្រជាពលរដ្ឋសម្តែងនូវមតិយោបល់ និងចូលរួមតាមដានការបំពេញការងាររបស់មន្ត្រី និងអង្គភាពផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/285142228_326746792967003_4792050763105872007_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/285813879_333696768938672_5236027689921479348_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/286248486_333696632272019_1818381713339123394_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/285942025_333696592272023_8305256587316063215_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/285530703_333696708938678_2002633390212053068_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/06/285670314_333697018938647_597069410801637074_n-1024x683.jpg)