នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំណែនាំ ការងារបច្ចេកទេសបូកសរុបរបាយការណ៍ និងត្រួតពិនិត្យវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom meeting នៅសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ ណែនាំអោយគ្រប់មូលដ្ឋានក្រុង ស្រុក ក្នុងខេត្តកណ្តាល ត្រូវបូកសរុបរបាយការណ៍ និងត្រួតពិនិត្យវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន និងអ្នកចាក់ក្រៅប្រព័ន្ធសុខាភិបាលខេត្តកណ្តាល អោយបានត្រឹមត្រូវ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/80568826_320059656969050_86221402639126260_n-6.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/283784304_323287703312912_496151844293206245_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/282203149_323287776646238_3691141779486288116_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/05/283086683_323287736646242_1773608747901196688_n.jpg)