រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំពិភាក្សាការងារប្រមូលចំណូលលើការអនុញ្ញាតទីតាំងផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម​ នូ​វ​ប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកកិច្ចប្រជុំពិនិត្យ​ សម្របសម្រួលលើសំណេីសុំជួយអន្តរាគម៏របស់ក្រុមហ៊ុន​ សូ​ សេយ​ ចំពោះការងារប្រមូលចំណូលលេីការអនុញ្ញាតទីតាំងនិងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងភិមូសាស្រ្តខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ឋ នាយក ក្រុមហ៊ុន សូ សេយ ខេត្តកណ្ដាល បណ្ដាក្រុមហ៊ុន និងម្ចាស់អាជីវកម្មពាក់ព័ន្ធនានា។ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានបញ្ជាក់ថា៖គោលបំណងសំខាន់ក្នុងកិច្ចប្រជុំគឺដើម្បី ពង្រឹងប្រសិទ្ធភាពលើការងារប្រមូលចំណូលពីការអនុញ្ញាតទីតាំងផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងពង្រឹងកិច្ចសហការពីវិស័យឯកជន ក៏ដូចជា បណ្ដាម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មនានា និងភាគីពាក់ព័ន្ធផ្សេងទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង